នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារចលនាមហាជន និងការងាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជារាជធានី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកអនុប្រធានលេខាធិការដ្ឋាន និងលោក លោកស្រី តំណាងក្រុមចលនាយុវជនរាជធានី ប្រធាន-អនុប្រធានប្រចាំការក្រុមចលនាស្រ្តីរាជធានី ឯកឧត្តមអនុប្រធានគណៈចលនាសហជីព តំណាងគណៈចលនាអង្គការសមាគម និងដៃគូអភវិឌ្ឍន៍ និងលោក លោកស្រី មកពីខណ្ឌទាំង១៤ ដែលមានអ្នកចូលរួមសរុបចំនួន ៥៣រូប (ក្នុងនោះស្ត្រី១៣រូប) ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា